South China Morning Post៖ ប្រធានាធិបតីចិនមិនបានបញ្ជាក់ចំៗថាគាំទ្រគម្រោងព្រែកជីកហ្វូណន • RFI

Share it with your friends Like

Thanks! Share it with your friends!

Close

នៅក្នុងសេចក្តីរាយការណ៍របស់កាសែតចិន South China Morning Post ចេញផ្សាយថ្ងៃទី៥ ខែ ធ្នូ បានអះអាងថា ប្រធានាធិបតីចិនលោក ស៊ី ជីងពីន មិនបានបញ្ជាក់ឲ្យចំៗថាចិនគំាទ្រលើគម្រោងព្រែកជីកហ្វូណនតេជោឡើយ។ បើតាម South China Morning Post ភាពមិនប្រាកដប្រជាជុំវិញគម្រោងប្រឡាយទឹកដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺជារបៀបវារៈសំខាន់មួយនៅក្នុងជំនួបរវាងថា្នក់ដឹកនាំកម្ពុជា និងចិន ខណៈដែលមានការរំពឹងពីការជំរុញថ្មីៗនៃប្រទេសទាំង២ផងដែរ។ South China Morning Post បានបន្ថែមថា បន្ទាប់ពីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនមួយនេះកាលពីខែសីហាមក វឌ្ឍនភាពនៃគម្រោងផ្លូវទឹកដែលមានតម្លៃចំនួន១.៧ពាន់លានដុល្លារបានក្លាយទៅជាមន្ទិលសង្ស័យ ស្របពេលដែលកាសែត Reuters បានរាយការណ៍ថាទីក្រុងប៉េកាំងបានសម្តែងការខកចិត្តអំពីគម្រោងនេះ ហើយមិនបានធ្វើការប្តេជ្ញាចិត្តច្បាស់លាស់ចំពោះការផ្តល់មូលនិធិរបស់ខ្លួន។

ស្វែងយល់បន្ថែមតាមរយៈអត្ថបទលើវេបសាយរបស់យើង៖: https://rfi.my/BDfH.y

🔔 Please subscribe: https://rfi.my/YTkm

🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ https://www.rfi.fr/km/

ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង https://rfi.my/FBkm
ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) https://rfi.my/Xkm
ទទួលព័ត៌មាន​តាម​តេឡេក្រាម https://rfi.my/TGkm

Comments

Comments are disabled for this post.